រឿងតូចតាចសោះ បែរជា បង្ករអោយ ក្លាយជារឿងធំ

(កណ្ដាល)៖ ម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានយកកាំភ្លើងខ្លីវាយឡានមន្រ្តីយោធាម្នាក់បណ្ដាលឲ្យបែកកញ្ចក់ និងស្ដុបទាំងសងខាង ព្រោះខឹងចតមុខផ្ទះពិបាកចេញចូល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅមុខដេប៉ូប្រេងតេលាឈ្មោះ ហែម ឡុងសុភ័ក្ដ្រ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដើមបណ្តឹងឈ្មោះ ប៉ូ ផានិត អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំជៃកំពត ស្រុកព្រះស្តេច ខេត្តព្រែវែង ខណៈម្ចាស់ដេប៉ូប្រេងដែលរងការចោទប្រកាន់ឈ្មោះ ហែម ឡុងសុភ័ក្ដ្រ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុនពេលកើតហេតុ ឈ្មោះ ប៉ូ ផានិត បានបើករថយន្តរបស់ខ្លួនចេញពីកន្លែងជួសជុលរថយន្តមួយកន្លែង ក្នុងគោលបំណងមកលេងផ្ទះបងប្អូនរស់នៅភូមិដើមមៀន Read more

ពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

នៅវេលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ – សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។ ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) Read more

ក្រុម រថយន្តធុនយក្ស Logo 785 កំពុងដឹកទំនិញ បំផ្លាញផ្លូវ សង្ស័យជាទំនិញ គេចពន្ធ នៅ ស្រុកចន្រ្ទា

ខេត្តស្វាយរៀង៖ មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅច្រករបៀងចំការម្ទេសឃុំទួលស្ដីស្រុកចន្ទ្រាខេត្តស្វាយរៀង ដោយផ្ទេរដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួន០២នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងចម្ការម្ទេស ត្រៀមផ្ទេរទៅរថយន្តវៀតណាមឆ្លងដែនមកដឹកឆ្លងដែនទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខាន ឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែននៃច្រករបៀងចំការម្ទេសស្ថិតនៅឃុំទួលស្ដី ស្រុកចន្ទ្រា។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំដូនទៃ ឃុំទួលស្ដី ស្រុកចន្រ្ទាបានឲ្យដឹងថា មានរថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿងនិង រថយន្តមួយចំនួនដឹកស្ករស រថយន្តខ្លះទៀតទ្រុងបិទជិត សង្ស័យជាទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្តិ៍ច្រករបៀងព្រំដែនចំការម្ទេសក្នុងមួយថ្ងៃៗ ចាប់ពី០៥ទៅ០៦គ្រឿង សង្ស័យជាទំនិញគេចពន្ធមិនអាចដឹងថាជាទំនិញអ្វី ។ តាមប្រជាពលរដ្ឋ បានឲ្យដឹងថាឡានដឹកទំនិញចំណុះ៤៥តោនទៅ៥០តោន និងមានពាក់ស្លាកលេខ កំពង់ចាម3A 8739 កំពង់ចាម4A 0496 កំពង់ចាម4A 0836 និង មានលោហ្គោ785 Kដឹកជញ្ជូន2025។ បន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័សណ្តោងរ៉ឺម៉កមកផ្ទេរដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ឮស្នូសម្លេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥និង៣០នាទីល្ងាចរហូតដល់យប់កណ្តាលអាធ្រាតដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ ។ ដូច្នេះសូមលោកអភិបាលខេត្តស្វាយរៀងមេត្តាមានចំណាត់ការទប់ស្កាត់ ម្យ៉ាងទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃហើយ បង្កឲ្យហុយធូលីដីចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ទាក់ទិនករណីនេះដែរអង្គភាពយើងមិនអាចរកការបំភ្លឺ Read more

តើអ្នកណា ថ្លើមធំម្ល៉េះ បើកដៃឲ្យក្រុមឈ្មួញ នាំ សាច់មាន់ និង ប្រហិត សម្រុកចេញពីថៃ ចូលកម្ពុជា តាមច្រកមួយកន្លែងក្នុង ភូមិអូរបីជាន់

បន្ទាយមានជ័យ÷ នគរបាលប៉ុស្តិ៍អូរបីជាន់ នៃ វរសេនាតូចការពារព្រំដែនគោក ៩១១ បាន បង្រ្កាបក្រុមឈ្មួញ នាំសាច់ មាន់ សាច់ជ្រូក ប្រហិត បានជាបន្តបន្ទាប់ ដែលក្រុមឈ្មួញទាំងនេះ បានលួចនាំចេញពីប្រទេសថៃ ចូលមកកម្ពុជា ទាំងយប់ ទាំងថ្ងៃ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅមានភាពតានតឹង ដោយការឈ្លានពានពីសំណាក់ចោរសៀម មកលើទឹកកម្ពុជា ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជារឲ្យបិទការនាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃ ចូល កម្ពុជា ទាំងស្រុង តែបែរជានៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេស ច្រករបៀងក្នុងភូមិអូរបីជាន់ នៅតែសង្កេតឃើញថា មានក្រុមឈ្មួញ បន្តលួចនាំចេញ សាច់មាន់ Read more

ឃា.ត់ខ្លួនក្រុម ឆបោ..ក លួងលោមភ្ញៀវទេសចរឱ្យទិញឱសថរុក្ខជាតិ

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះដល់ទីតាំងហាងឱសថធម្មជាតិថៃ ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៤នាក់ រួមទាំងវត្ថុតាងមួយចំនួនបញ្ជូនមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។១-ឈ្មោះ ARIF MUHAMMAD ភេទប្រុស Read more

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយជូនជនភៀសសឹក និងពលករខ្មែរ ៤២គ្រួសារ នៅសង្កាត់ជើងទឹក

រសៀលថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង និងលោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អំណោយជូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹក ចំនួន ៤២គ្រួសារ នៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ អំណោយដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគល់ជូនពលករ និងជនភៀសសឹក ទាំង ៤២គ្រួសារ នាឱកាសនោះ Read more

លោក ស៊ាន បូរ៉ាត ត្រូវបានផ្អាកមុខងារ ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

(ភ្នំពេញ)៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅថ្ងៃទី១១ ខែសីហានេះ បានចេញសេចក្តីសម្រេចផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ យោងតាមសេចក្តីសម្រេចរបស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិងទៀង ដែលបណ្តាញព័ត៌មាន យើង ទទួលបាននៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ត្រូវផ្អាកមុខងារលោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយលោក ស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាព។ សូមបញ្ជាក់ថា កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន Read more

អនុព័ន្ធមកពីប្រទេសចំនួន០៩ និង១៤រូប ទៅកាន់ពិនិត្យការអនុវត្តន៍ បទឈប់ និង ស្ថានភាពជនភៀសសឹក នៅខេត្តឧត្តរមានជ័យ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។  កម្មវិធីខាងលើនេះមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត ដើម្បីធានាថាបេសកកម្មនេះ នឹងប្រព្រឹត្តទៅដោយរលូន។ Read more

ព្រះសង្ឃ ២៥៦៩អង្គ និង និមន្តធម្មយាត្រា ទាមទារឱ្យគោរពបទឈប់បាញ់ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាពសម្រាប់កម្ពុជា និងថៃ

សេចក្តីជូនដំណឹងស្តីពី: ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈសង្ឃនាយកទាំងពីរគណៈ នឹងរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី ដោយមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ។ ដើម្បីឱ្យពិធីធម្មយាត្រាខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ Read more

ពាណិជ្ជកម្មខេត្តសានស៊ីនៃសាធារណរដ្ឋចិនប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកម្ពុជា-ចិនតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងការហោះហើរត្រង់

ចេញផ្សាយ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី៧​ ខែសីហា ឆ្នាំ២០២៥ ឯក ឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអនុញ្ញាតជូនលោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិនលើវិស័យទេសចរណ៍ និងសំណង់ធំៗ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រលើគម្រោងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នារៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង៣០លាននាក់ Read more