អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារស្របច្បាប់ ៩៦០កន្លែង និងអត្ថប្រយោជន៍ ប.ស.ស.
អតីតពលករ និងយុវជននៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងទទួលបានជម្រើសថ្មីសម្រាប់ការងារក្នុងស្រុក ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៩៦០កន្លែង រួមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅជូនប្រជាពលរដ្ឋជិត ៦០០នាក់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ក្រសួងកំពុងសម្របសម្រួលនាំឱកាសការងារទាំងនេះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារកាន់តែងាយស្រួល ព្រមទាំងកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការស្វែងរកការងារ។ ឯកឧត្តមបានលើកឡើងថា ការងារក្នុងស្រុកអាចផ្តល់ស្ថិរភាពជីវភាព Read more




