ឯកឧត្ដម ម៉ែន សាម៉ន ជម្រុញឲ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែងត្រូវចូលរួមទប់ស្កាត់ការចែកចាយ ផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យបះពាល់សង្គមជាតិ
ខេត្តព្រៃវែង៖ ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង មានប្រសាសន៍ ជម្រុញឲ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែងត្រូវចូលរួមទប់ស្កាត់ការចែកចាយ ការផ្សព្វផ្សាយ ឬការផលិតព័ត៌មាន ក្លែងក្លាយ ដែលធ្វើឲ្យបះពាល់សង្គមជាតិ ការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ។ ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរព័ត៌មានខេត្តព្រៃវែង។ ក្នុងនោះដែរក៏ការអញ្ជើញចូលរួមពី លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏មានប្រសាសន៍បន្តទៀតថា ការចូលរួមទប់ស្កាត់ ការផ្សព្វផ្សាយ ការផលិតព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់ភាពមិនប្រក្រតី ក៏ដូចជាការបង្ហាញនូវព័ត៌មានដែលមិនពិតប្រាកដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មានការវឹកវរ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងន់ធ្ងរដល់ប្រទេសជាតិ Read more







