កាស៊ីណូ៦៧ បើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ គគ្រឹកគគ្រេងនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ មហាជនបានរិះគន់ ថា កាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងជល់មាន់ដោយសេរី ផ្គើនគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចុះបង្ក្រាបបិទល្បែងស៊ីសងគ្រប់ប្រភេទដើម្បីសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេស កំពុងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសង ក្នុងកាសុីណូ ឡើយ ។ មហាជនលើកឡើងនេះកើតឡើងនៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិស្រម៉ឃុំសំរោងស្រុកចន្ទ្រា។ ប្រជាពលរដ្ឋស្រុកចន្ទ្រាបានលើកឡើងថា ពួកគាត់មានការណ៍ព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខគ្រួសារដោយប្តីនិងកូនចៅពួកគាត់បាននាំគ្នាទៅផ្សងសំណាងលេងល្បែងជល់មាន់នៅក្នុងកាស៊ីណូ៦៧ គេបើកបញ្ជល់មាន់ ហើយឲ្យខ្មែរចូលលេងដោយសេរីព្រួយបារម្ភៈពេលប្តីនិងកូនៗពួកគាត់ចាញ់ល្បែង ត្រឡប់មកវិញបង្កអំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់ជីវភាពគ្រួសារ អសន្តិសុខ មានចោរលួចចោរប្លន់ ។ បើតាមសមត្ថកិច្ចនគបាលស្រុកចន្ទ្រា (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់អ្នកសារព័ត៌មានយើងថា ការស៊ីណូ៦៧ មានទីតាំងនៅច្រកទ្វាតំបន់ព្រំដែនសំរោង ស្ថិតនៅភូមិស្រម៉ ឃុំសំរោង ស្រុកចន្រ្ទា ត្រូវបានសមត្ថកិច្ចថ្នាក់ជាតិបានចុះទៅបិទម្តងរួចហើយ ដោយអនុវត្តតាមបទបញ្ជាពីរាជរដ្ឋភិបាល បិទបាន១រយៈ ស្រាប់តែលោកបានទទួលព័ត៌មានពីអាជ្ញាធរ Read more

Breaking៖ លោកផ្កាយ១ កែវ ជា ប្រកាសប្ដឹង”ដើមរាំង”និងទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីជនជាតិវៀតណាមក្នុងម្នាក់ៗ ចំនួន២ម៉ឺនដុងប្រាកដមែន!

(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍តាមប្រព័ន្ធTelegram នៅថ្ងៃ០៩.១១.២០២៥ លោកឧត្ដមសេនីយ៍ត្រី កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានទទួលស្គាល់ថា រូបលោកនិងមន្ត្រីក្រោមឱវាទ ពិតជាបានយកលុយពីកម្មករជនជាតិវៀតណាម ដែលធ្វើដំណើរចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន២០.០០០ដុងលុយវៀតណាម ប្រាកដមែន..!!។ដោយលោក កែវ ជា បញ្ជាក់ថា លុយគេឱ្យហើយ បើយើងមិនយកមានតែមនុស្សឆ្កួត…!!។ បើតាមលោក កែវ ជា លុយដែលលោក ទទួលយកពីកម្មករវៀតណាម ជាថ្នូរនឹងការត្រួតពិនិត្យបំពេញឯកសារ ដែលពួកគេចេញចូលទៅមក បម្រើការងារជាប្រចាំតាមបណ្ដា(បេន)ស្រូវនានា ក្នុងដីខាងខ្មែរ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ស្របពេលដែលលោក កែវ ជា និយាយថា (បេន)ស្រូវមានចំនួន៧កន្លែង អញ្ចឹងតម្រូវការពលកម្ម នៃកម្មករវៀតណាម ក្នុង១ថ្ងៃៗ រាប់រយនាក់ឯណោះ.!!។ ក្រៅពីប្រកាសទទួលស្គាល់រឿង Read more

មន្ត្រីប៉េអិម ដែលដកកាំភ្លើ.ង ខ្លី ក្នុងហេតុការណ៍ ដេញតាមរថយន្តដឹកទំនិញ ត្រូវថ្នាក់លើហៅទៅសួរនាំ

ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានដូចខាងក្រោម៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ Read more

ក្រុម រថយន្តធុនយក្ស Logo 785 កំពុងដឹកទំនិញ បំផ្លាញផ្លូវ សង្ស័យជាទំនិញ គេចពន្ធ នៅ ស្រុកចន្រ្ទា

ខេត្តស្វាយរៀង៖ មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅច្រករបៀងចំការម្ទេសឃុំទួលស្ដីស្រុកចន្ទ្រាខេត្តស្វាយរៀង ដោយផ្ទេរដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួន០២នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងចម្ការម្ទេស ត្រៀមផ្ទេរទៅរថយន្តវៀតណាមឆ្លងដែនមកដឹកឆ្លងដែនទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខាន ឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែននៃច្រករបៀងចំការម្ទេសស្ថិតនៅឃុំទួលស្ដី ស្រុកចន្ទ្រា។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំដូនទៃ ឃុំទួលស្ដី ស្រុកចន្រ្ទាបានឲ្យដឹងថា មានរថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿងនិង រថយន្តមួយចំនួនដឹកស្ករស រថយន្តខ្លះទៀតទ្រុងបិទជិត សង្ស័យជាទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្តិ៍ច្រករបៀងព្រំដែនចំការម្ទេសក្នុងមួយថ្ងៃៗ ចាប់ពី០៥ទៅ០៦គ្រឿង សង្ស័យជាទំនិញគេចពន្ធមិនអាចដឹងថាជាទំនិញអ្វី ។ តាមប្រជាពលរដ្ឋ បានឲ្យដឹងថាឡានដឹកទំនិញចំណុះ៤៥តោនទៅ៥០តោន និងមានពាក់ស្លាកលេខ កំពង់ចាម3A 8739 កំពង់ចាម4A 0496 កំពង់ចាម4A 0836 និង មានលោហ្គោ785 Kដឹកជញ្ជូន2025។ បន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័សណ្តោងរ៉ឺម៉កមកផ្ទេរដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ឮស្នូសម្លេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥និង៣០នាទីល្ងាចរហូតដល់យប់កណ្តាលអាធ្រាតដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ ។ ដូច្នេះសូមលោកអភិបាលខេត្តស្វាយរៀងមេត្តាមានចំណាត់ការទប់ស្កាត់ ម្យ៉ាងទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃហើយ បង្កឲ្យហុយធូលីដីចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ទាក់ទិនករណីនេះដែរអង្គភាពយើងមិនអាចរកការបំភ្លឺ Read more