ហ្សេឡេនស្គី៖ «សម្រាប់អ៊ុយក្រែន ពូទីនគឺជា ឃា ត ករ» ក្រោយលោក ត្រាំ ហៅមេដឹកនាំរុស្ស៊ីថាជាមិត្ត

ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជា «មិត្ត» ដោយលោកបាននិយាយថា សម្រាប់ប្រជាជនអ៊ុយក្រែន លោកពូទីនគឺជាសត្រូវ និងជាឃាតករ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN ដែលផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកហ្សេឡេនស្គីបានលើកឡើងថា ការប្រើពាក្យសម្ដីបែបមិត្តភាពចំពោះលោកពូទីន អាចធ្វើឱ្យមេដឹកនាំរុស្ស៊ីមិនមានអារម្មណ៍ថា ខ្លួនកំពុងប្រឈមនឹងសម្ពាធគ្រប់គ្រាន់ ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ លោកហ្សេឡេនស្គីបានមានប្រសាសន៍ថា៖ «វាអាស្រ័យលើលោកប្រធានាធិបតី ត្រាំ ថាតើលោកចង់ហៅពូទីនថាជាអ្វី។ ប៉ុន្តែសម្រាប់យើង គាត់គឺជាសត្រូវ ហើយជាការពិត សម្រាប់យើង គាត់គឺជាឃាតករ»។ លោកក៏បានបន្ថែមថា លោកជឿថាមនុស្សជាច្រើននៅលើពិភពលោកក៏មើលឃើញលោកពូទីនបែបនេះដែរ Read more

ពលរដ្ឋនាំគ្នា ប្រតិកម្មរឿងផ្សឹកចៅអធិការបាយ៉ាប់ និងតែងតាំងចៅអធិការថ្មីភ្លាមៗ ស្នើមន្ទីរធម្មការខេត្តស្វាយរៀងជួយបំភ្លឺ

‎ ‎ស្វាយរៀង៖ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើល និងប្រតិកម្មតវ៉ាពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តបាយ៉ាប់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជុំវិញករណីផ្សឹកព្រះចៅអធិការវត្ត និងការតែងតាំងចៅអធិការថ្មីក្នុងរយៈពេលដ៏ខ្លីមិនទាន់បានមួយថ្ងៃផង។ ‎‎យោងតាមប្រភពពីប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានឱ្យដឹងថា ការសម្រេចផ្សឹកចៅអធិការវត្ត និងការប្រកាសតែងតាំងចៅអធិការថ្មីដែលធ្វើឡើងយ៉ាងតក់ក្រហល់ មិនទាន់គ្រប់២៤ម៉ោងផងនោះ បានបង្កឱ្យមានការងឿងឆ្ងល់ មិនអស់ចិត្ត និងការតវ៉ាពីពុទ្ធបរិស័ទ ខណៈដែលករណីនេះក៏បានទាក់ទាញការចាប់អារម្មណ៍ និងការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ‎‎ពុទ្ធបរិស័ទចំណុះជើងវត្តបាយ៉ាប់ បានសម្តែងក្តីបារម្ភចំពោះស្ថិរភាព និងការគ្រប់គ្រងនៅក្នុងទីអារាម ព្រមទាំងបានស្នើសុំដល់ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជួយពិនិត្យ និងបំភ្លឺអំពីមូលហេតុ ព្រមទាំងនីតិវិធីនៃការផ្សឹក និងការតែងតាំងចៅអធិការថ្មីនេះ ឱ្យបានច្បាស់លាស់ និងតម្លាភាព ដើម្បីបំបាត់មន្ទិលសង្ស័យរបស់ពុទ្ធបរិស័ទ។ ‎‎គិតត្រឹមព្រឹកថ្ងៃទី Read more

បុគ្គលិកស្ទើរតែទាំងអស់របស់ក្រុមហ៊ុន Anthropic ក្លាយជាមហាសេដ្ឋី ក្រោយការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ

ប្រភេទព័ត៌មាន៖ បច្ចេកវិទ្យា និងសេដ្ឋកិច្ចអន្តរជាតិ ប្រភព៖ CNN កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ការបោះផ្សាយលក់ភាគហ៊ុនធ្វើឱ្យបុគ្គលិករាប់ពាន់នាក់មានទ្រព្យសម្បត្តិរាប់លានដុល្លារ Anthropic CEO Dario Amodei ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Anthropic ដែលជាក្រុមហ៊ុនបង្កើតប្រព័ន្ធ AI ឈ្មោះ Claude បានធ្វើឱ្យបុគ្គលិកភាគច្រើនរបស់ខ្លួនក្លាយជាអ្នកមានទ្រព្យសម្បត្តិរាប់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមការជួញដូរភាគហ៊ុនជាសាធារណៈនៅផ្សារហ៊ុន Nasdaq កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់ CNN ក្រុមហ៊ុន Anthropic មានបុគ្គលិកប្រមាណ ៥,៣០០ នាក់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦។ បន្ទាប់ពីក្រុមហ៊ុនកំណត់តម្លៃភាគហ៊ុន IPO ចំនួន ៨៣ ដុល្លារក្នុងមួយហ៊ុន Read more

អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិ៣៩អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ

ខេត្តព្រៃវែង៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព ស្មើ៧៨រូប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះយកព័ត៌មានអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ពិធីនេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន។ ទីតាំងមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ត្រូវសាងសង់នៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់។ មានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ ច្រើនជាងគេ។ នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល Read more

អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារស្របច្បាប់ ៩៦០កន្លែង និងអត្ថប្រយោជន៍ ប.ស.ស.

អតីតពលករ និងយុវជននៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងទទួលបានជម្រើសថ្មីសម្រាប់ការងារក្នុងស្រុក ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៩៦០កន្លែង រួមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅជូនប្រជាពលរដ្ឋជិត ៦០០នាក់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ក្រសួងកំពុងសម្របសម្រួលនាំឱកាសការងារទាំងនេះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារកាន់តែងាយស្រួល ព្រមទាំងកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការស្វែងរកការងារ។ ឯកឧត្តមបានលើកឡើងថា ការងារក្នុងស្រុកអាចផ្តល់ស្ថិរភាពជីវភាព Read more

ឯកឧត្ដម ម៉ែន សាម៉ន ជម្រុញឲ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែងត្រូវចូលរួមទប់ស្កាត់ការចែកចាយ ផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យបះពាល់សង្គមជាតិ

ខេត្ត​ព្រៃវែង៖ ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង មានប្រសាសន៍ ជម្រុញឲ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែងត្រូវចូលរួមទប់ស្កាត់ការចែកចាយ ការផ្សព្វផ្សាយ ឬការផលិតព័ត៌មាន ក្លែងក្លាយ ដែលធ្វើឲ្យបះពាល់សង្គមជាតិ ការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ។ ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរព័ត៌មានខេត្តព្រៃវែង។ ក្នុងនោះដែរក៏ការអញ្ជើញចូលរួមពី លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏មានប្រសាសន៍បន្តទៀតថា ការចូលរួមទប់ស្កាត់ ការផ្សព្វផ្សាយ ការផលិតព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់ភាពមិនប្រក្រតី ក៏ដូចជាការបង្ហាញនូវព័ត៌មានដែលមិនពិតប្រាកដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មានការវឹកវរ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងន់ធ្ងរដល់ប្រទេសជាតិ Read more

កាស៊ីណូ៦៧ បើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ គគ្រឹកគគ្រេងនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ មហាជនបានរិះគន់ ថា កាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងជល់មាន់ដោយសេរី ផ្គើនគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចុះបង្ក្រាបបិទល្បែងស៊ីសងគ្រប់ប្រភេទដើម្បីសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេស កំពុងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសង ក្នុងកាសុីណូ ឡើយ ។ មហាជនលើកឡើងនេះកើតឡើងនៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិស្រម៉ឃុំសំរោងស្រុកចន្ទ្រា។ ប្រជាពលរដ្ឋស្រុកចន្ទ្រាបានលើកឡើងថា ពួកគាត់មានការណ៍ព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខគ្រួសារដោយប្តីនិងកូនចៅពួកគាត់បាននាំគ្នាទៅផ្សងសំណាងលេងល្បែងជល់មាន់នៅក្នុងកាស៊ីណូ៦៧ គេបើកបញ្ជល់មាន់ ហើយឲ្យខ្មែរចូលលេងដោយសេរីព្រួយបារម្ភៈពេលប្តីនិងកូនៗពួកគាត់ចាញ់ល្បែង ត្រឡប់មកវិញបង្កអំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់ជីវភាពគ្រួសារ អសន្តិសុខ មានចោរលួចចោរប្លន់ ។ បើតាមសមត្ថកិច្ចនគបាលស្រុកចន្ទ្រា (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់អ្នកសារព័ត៌មានយើងថា ការស៊ីណូ៦៧ មានទីតាំងនៅច្រកទ្វាតំបន់ព្រំដែនសំរោង ស្ថិតនៅភូមិស្រម៉ ឃុំសំរោង ស្រុកចន្រ្ទា ត្រូវបានសមត្ថកិច្ចថ្នាក់ជាតិបានចុះទៅបិទម្តងរួចហើយ ដោយអនុវត្តតាមបទបញ្ជាពីរាជរដ្ឋភិបាល បិទបាន១រយៈ ស្រាប់តែលោកបានទទួលព័ត៌មានពីអាជ្ញាធរ Read more

Breaking៖ លោកផ្កាយ១ កែវ ជា ប្រកាសប្ដឹង”ដើមរាំង”និងទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីជនជាតិវៀតណាមក្នុងម្នាក់ៗ ចំនួន២ម៉ឺនដុងប្រាកដមែន!

(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍តាមប្រព័ន្ធTelegram នៅថ្ងៃ០៩.១១.២០២៥ លោកឧត្ដមសេនីយ៍ត្រី កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានទទួលស្គាល់ថា រូបលោកនិងមន្ត្រីក្រោមឱវាទ ពិតជាបានយកលុយពីកម្មករជនជាតិវៀតណាម ដែលធ្វើដំណើរចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន២០.០០០ដុងលុយវៀតណាម ប្រាកដមែន..!!។ដោយលោក កែវ ជា បញ្ជាក់ថា លុយគេឱ្យហើយ បើយើងមិនយកមានតែមនុស្សឆ្កួត…!!។ បើតាមលោក កែវ ជា លុយដែលលោក ទទួលយកពីកម្មករវៀតណាម ជាថ្នូរនឹងការត្រួតពិនិត្យបំពេញឯកសារ ដែលពួកគេចេញចូលទៅមក បម្រើការងារជាប្រចាំតាមបណ្ដា(បេន)ស្រូវនានា ក្នុងដីខាងខ្មែរ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ស្របពេលដែលលោក កែវ ជា និយាយថា (បេន)ស្រូវមានចំនួន៧កន្លែង អញ្ចឹងតម្រូវការពលកម្ម នៃកម្មករវៀតណាម ក្នុង១ថ្ងៃៗ រាប់រយនាក់ឯណោះ.!!។ ក្រៅពីប្រកាសទទួលស្គាល់រឿង Read more

ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត

(បន្ទាយមានជ័យ)៖ បន្ទាប់ពីស្ងប់ស្ងាត់៣យប់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត។ កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ បុគ្គលថៃ ជ្រុលនិយម បើកដៃដោយកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ និងព្រៃចាន់រួចម្តងមកហើយ។ បន្ទាប់ពីមានការប្រតិកម្មជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអ្នកសិទ្ធិមនុស្ស សមាជិកព្រឹទ្ធសភា និងអ្នកនយោបាយថៃ ពួកគេបានផ្អាកការចាក់សំឡេងរំខាននេះចំនួន៣យប់មកហើយ។ នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។ ការចាក់សំឡេងរំខានពេលនេះ គេប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ Read more

មន្ត្រីប៉េអិម ដែលដកកាំភ្លើ.ង ខ្លី ក្នុងហេតុការណ៍ ដេញតាមរថយន្តដឹកទំនិញ ត្រូវថ្នាក់លើហៅទៅសួរនាំ

ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានដូចខាងក្រោម៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ Read more